គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការ ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ
2015-11-05 03:09:14

នាព្រឹកថ្ងៃទី០៥​​ ខែវិឆ្ឆិកា ឆ្នាំ២០១៥​ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ     គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍នៃព្រឹទ្ធសភា(គណៈកម្មការទី៧ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ម៉ាន់​ ឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម គោស៊ុំ សារឿត អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធនានាក្នុងខេត្តបន្ទាយមានជ័យ។

គោលបំណងនៃជំនួបពិភាក្សាគឺ ដើម្បីសិក្សាឈ្វេងយល់ឲ្យកាន់តែស៊ីជម្រៅ និងសម្រង់ព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការដូចជា៖ ទី១-ដំណើរការដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ យុវជន កីឡា ធម្មការ​ សាសនា វប្បធម៌​ វិចិត្រសិល្បៈ និងទេសចរណ៍ ទី២-​ដំណើរការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ និងទី៣-លទ្ធផលសម្រេចបាន បញ្ហាប្រឈមនានា និងទិសដៅនាពេលខាងមុខដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ យុវជន​ កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍របស់អាជ្ញាធរខេត្ត៕

រូបភាព និងអត្ថបទ៖នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦