គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញចុះសួរសុខទុក្ខ លោកព្រឹទ្ធាចារ្យ និងមន្ត្រីចូលនិវត្តន៍ ក្នុងក្រុងព្រះសីហនុ និងក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
2016-06-20 08:07:29

ព្រឹកថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៦ ក្រោយពីបំពេញបេសកកម្មនៅស្រុកស្ទឹងហាវ សម្តេចភក្តី បានឆ្លៀតចូលសួរសុខទុក្ខ លោកព្រឹទ្ធាចារ្យ លឹម ណៃ ដែលជាអតីតលេខាបក្ស ទីក្រុងកំពង់សោម ក្នុងទស្សវត្សរ៍ទី៨០ ហើយបច្ចុប្បន្ននេះ លោកតាមានអាយុ ៨២ ឆ្នាំ និងកំពុងរស់នៅក្នុងភូមិគ្រឹះ ក្នុងក្រុងព្រះសីហនុ ... បន្ទាប់មក សម្តេចភក្តី ក៏បានអញ្ជើញចូលសួរសុខទុក្ខ លោកតា ខាំ ខ្វាន់ ដែលជាអតីត អនុលេខាបក្សក្រុងកំពង់សោម និងជាស្នងការនគរបាលក្រុងផងដែរ ... សព្វថ្ងៃ លោកតា មានអាយុ ៨២ឆ្នាំ ដែរ និងរស់នៅក្នុងគេហដ្ឋានរបស់លោកតា ក្នុងក្រុងព្រះសីហនុ ... និងជាចុងក្រោយ សម្តេចភក្តី បានចូលសំណេះសំណាល សួរសុខទុក្ខ លោក មាស ហាន់ ដែលជាអតីតចៅហ្វាយស្រុក ស្ទឹងហាវ បច្ចុប្បន្នជាមន្ត្រីចូលនិវត្តន៍ ហើយកំពុងមានជម្ងឺ និងពិការ រស់នៅភូមិ៤ ឃុំទំនប់រលកថ្មី ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ...៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦