គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការ ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តបាត់ដំបង ដើម្បីសិក្សាឈ្វេងយល់ពីការអនុវត្តច្បាប់ វឌ្ឍនភាពសំខាន់ៗ បញ្ហាប្រឈម ដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ ធម្មការ សាសនា វប្បធម៌
2015-11-03 03:29:35

នាព្រឹកថ្ងៃទី០៣​​ ខែវិឆ្ឆិកា ឆ្នាំ២០១៥​ នៅសាលប្រជុំសាលាខេត្តបាត់ដំបង គណៈប្រតិភូ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ម៉ាន់​ ឈឿន ប្រធានគណៈកម្មការ បាន អញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្ត ដើម្បី សិក្សាឈ្វេងយល់ពីការអនុវត្តច្បាប់ វឌ្ឍនភាពសំខាន់ៗ​​​​​​ បញ្ហាប្រឈម ដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ ធម្មការ សាសនា វប្បធម៌ ដោយមាន ការអញ្ជើញចូល រួមពីមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត៕

រូបភាព និងអត្ថបទ៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦