គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញដាក់កូរោនផ្កា គោរពវិញ្ញាណក្ខន្ធ និងចូលរួមក្នុងពិធីបូជាសព ឯកឧត្តម សាយ ភូថង
2016-06-19 08:32:55

នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ និងឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញដាក់កូរោនផ្កា គោរពវិញ្ញាណក្ខន្ធ និងចូលរួមក្នុងពិធីបូជាសព ឯកឧត្តម សាយ ភូថង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១៧:០៦នាទីល្ងាច ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅក្នុងនៅវត្តខ្លងយ៉ៃ ស្រុកខ្លងយ៉ៃ ខេត្តត្រាត នៃព្រះរាជាណាចក្រថៃ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦