គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ជួបសវនាការជាមួយនឹងអាជ្ញាធរខេត្តសៀមរាប
2014-03-28 00:39:15

គណៈប្រតិភូ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (ហៅកាត់គណៈកម្មការទី៧ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម វ៉ាន់ វុធ អនុប្រធានគណៈកម្មការ  ឯកឧត្តម អ៊ុង ទី លេខាធិការ និងឯកឧត្តម ឆាត់ លឿម សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចុះជួបសវនាការជាមួយនឹងក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរធម្មការ សាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ ខេត្តសៀមរាប ដែលដឹកនាំដោយឯកឧត្តម ម៉ៅ វុទ្ធី អភិបាលខេត្តស្តីទី នៅសាលាខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤។
ឯកឧត្តម វ៉ាន់ វុធ អនុប្រធានគណៈកម្មការ៧ព្រឹទ្ធសភា បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុកពីណាក់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា  ដែលជាកិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក និងការលំរបស់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរខេត្តសៀមរាបទាំងមូល។
ឯកឧត្តម វ៉ាន់ វុធ អនុប្រធានគណៈកម្មការ៧ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់អំពីគោលបំណង សំខាន់នៃបេសកកម្ម គឺដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅលើវិស័យជំនាញដែលជាសមត្ថកិច្ចរបស់ គណៈកម្មការ ព្រមទាំងសិក្សាស្រាវជ្រាវ និងប្រមូលព័តមាន បញ្ហាប្រឈម កាលំបាក់ ការអនុវត្តការងាររបស់ខេត្ត  ដែលពាក់ព័ន្ធនឹងវិស័យរអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៅក្នុងខេត្តសៀមរាបទំាងមូល ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ វុទ្ធី អភិបាលខេត្តស្តីទីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណប្រតិភូ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា ដែលបានអញ្ជើចុះបេកកម្មមកខេត្តសៀមរាប ដើម្បីស្វែងយល់កិច្ចការងារ មួយចំនួនដូចជាការងារអប់រំ យុវជន និងកីឡា ការងារធម្មការ សាសនា ការងារវប្បធម៌ និងវិចិត្រសិល្បៈ នៅខេត្តសៀមរាបនាពេលនេះ។
ឯកឧត្តមអភិបាលខេត្តស្តីទីបានមានប្រសាសន៍ថាខេត្តសៀមរាបគឺជាខេត្តដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍ ដែលមានភ្ញៀវទេសចរណ៍ នៅជុំវិញពិភពលោកបានមកទស្សនាកាន់តែច្រើន ឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា សម្រាប់ខេត្ត សៀមរាបមានការ រីកចម្រើនលើគ្រប់វិស័យគួរឲ្យ កត់សម្គាល់ផងដែរ ។ ទន្ទឹមនឹងការរីកចម្រើនទំាងនោះ ខេត្តក៏នៅមាន ប្រឈមពាក់ព័ន្ធទៅនឹងវិស័យអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ដូចជា៖ ខ្វះមគ្គុទេ្ទសក៏ទេសចរណ៍ ខ្វះសាលាបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍  ខ្វះគ្រូបង្រៀននៅគ្រប់កំរិត ពិសេសនៅតំបន់ដាចស្រយាល  និងខ្វះមន្ត្រីក្របខណ្ឌនៅតាមការិយាល័យ ធម្មការ និងសាសនាក្រុង ស្រុក។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ឯកឧត្តមអភិបាលខេត្តស្តីទី និងមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរធម្មការ សាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ ដែលបានលើកឡើងអំពី លទ្ធផលការងារសម្រេបានកន្លងមក បញ្ហាប្រឈម  ការលំបាក់ និងសំណូមពររួចមក ឯកឧត្តម វ៉ាន់ វុធ អនុប្រធានគណៈកម្មការ៧ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះកាខិតខំយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធនៅជុំវិញខេត្ត ដែលធ្វើឲ្យខេត្តសៀមរាបមានការីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តមអនុប្រធានគណៈកម្មការ៧ព្រឹទ្ធសភា មានប្រសាសន៍បន្ថែមថា រាល់បញ្ហាប្រឈម និងសំណូមពរ ដែលអាជ្ញាធរខេត្ត បានលើកឡើងគណៈប្រតិភូនឹងរៀបចំធ្វើជារបាយការណ៍ ដើម្បីរាយការណ៍ជូន ដល់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងផ្តល់អនុសាសន៍ជូនដល់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ដើម្បីជួយដោះស្រាយ រាល់ការលំបាក់ដែលអាជ្ញាធរបានជួបប្រទះ។

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦