គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម នៃ ប៉េណា ប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា
2013-01-23 02:53:23

កាលពីព្រឹកថ្ងៃទី២៣ ខែមករា​ ឆ្នាំ២០១៣ នៅបន្ទប់ ប្រជុំគណៈកម្មការទី៧ វិមានព្រឹទ្ធសភា គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ ​សាសនា វប្បធម៌ និង​ទេសចរណ៍ ហៅកាត់គណៈកម្មការទី៧ព្រឹទ្ធសភា ដឹក​នាំដោយឯកឧត្តម នៃ ប៉េណា ប្រធានគណៈកម្មការ​បាន​បើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា ដែលមានការចូលរួមពីឯកឧត្តមអនុប្រធានលេខាធិការ​និងសមាជិកគណៈកម្មការទី៧ ដើម្បីពិនិត្យ និង​ពិភាក្សា​លើរបៀបវារៈចំនួន០៤គឺ៖ ទី១-របាយការណ៍​បូកសរុបលទ្ធផលការងាររបស់គណៈកម្មការទី៧ប្រចាំ​ឆ្នាំ២០១២​ទី២-របាយការណ៍ចំណូល​ចំណាយថវិកាក្នុងប្រទេស​ក្រៅប្រទេសនិងសង្គមកិច្ចរបស់គណៈកម្មការប្រចាំឆ្នាំ​២០១២ ទី៣-ផែនការប្រតិបត្តិរបស់គណៈ​​​កម្មការប្រចាំឆ្នាំ២០១៣ និងទី៤-បញ្ហាផ្សេងៗ ៕
អបត្ថបទនិងរូបភាព​៖​នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦