គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសភា និងថ្នាក់ដឹកនាំសហព័ន្ធនារីវៀតណាមនៅខេត្តកៀងយ៉ាងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
2016-11-13 07:27:30

នារសៀលថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៦ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាជាមួយសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ អមដំណើរដោយលោកជំទាវ ឈូក ឈឹម លោកជំទាវ ជិន សុងីម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសភា និងថ្នាក់ដឹកនាំសហព័ន្ធនារីវៀតណាមនៅខេត្តកៀងយ៉ាងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងគោលបំណងពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ និងសេដ្ឋកិច្ចពាក់ព័ន្ធនឹងស្រ្តី។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦