គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ​ មាន​ សំអាន បានអញ្ជើញចូលរួមក្នុងពិធិដាក់បិណ្ឌវេនទី៥ នៅវត្តសិរីមង្គល​ (ហៅវត្តអំពិលក្រៅ)​ នៅភូមិអំពិលក្រៅ​ ឃុំអំពិលក្រៅ​ ស្រុកសុីធរកណ្តាល​ ខេត្តព្រៃវែង​
2016-09-21 03:46:30

នាព្រឹកថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០១៦​ ត្រូវនឹងថ្ងៃទី​០៥រោច​ ខែភទ្របទ​ ឆ្នាំវក​ អដ្ឋស័ក​ ព.ស​ ២៥៦០​ លោកជំទាវ​ មាន​ សំអាន​ ប្រធានគណ:កម្មការទី៨​ ព្រឹទ្ធសភា​ និងក្រុមគ្រួសារ បានអញ្ជើញចូលរួមក្នុងពិធិដាក់បិណ្ឌវេនទី៥ នៅវត្តសិរីមង្គល​ (ហៅវត្តអំពិលក្រៅ)​ នៅភូមិអំពិលក្រៅ​ ឃុំអំពិលក្រៅ​ ស្រុកសុីធរកណ្តាល​ ខេត្តព្រៃវែង​។
នៅក្នុងឱកាសអញ្ជើញទៅដាក់បិណ្ឌនេះ លោកជំទាវ បាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួនទៀត ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់ វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅតាមប្រពៃណីសាសនាខ្មែរ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦