គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយ ក្រុមប្រឹក្សាសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល នៅសាលាសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង
2016-08-11 03:23:02

នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយ ក្រុមប្រឹក្សាសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ជូន ប្រជាពលរដ្ឋដោយផ្តោតសំខាន់លើការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី និងការត្រៀមចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ ដែលនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលាសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦