គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា សហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម និងក្រុមសប្បុរសជនមកពីប្រទេសវៀតណាម-ហុងកុង ចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែក ស្រុកកំពង់ត្រាច ខេត្តកំពត
2016-05-03 11:35:34

នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពកម្ពុជា-វៀតណាមប្រចាំព្រឹទ្ធសភា បានអញ្ជើញចុះសហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម និងក្រុមសប្បុរសជនមកពីប្រទេសវៀតណាម-ហុងកុង ចុះពិនិត្យព្យាបាលជំងឺភ្នែកឡើងបាយ និងដុះកន្ទុយថ្លែនជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែក ស្រុកកំពង់ត្រាច ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ អ៊ុន សុគន្ធា តំណាងរាស្ត្រខេត្តកំពត លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្តកំពត ព្រមទាំងក្រុមការងារ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦