គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញពិនិត្យម៉ាស៊ីនបូមរំដោះ ទឹកជំនន់ទឹកភ្លៀងក្នុងបរិវេណវត្តពោធិយារាម ហៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
2016-06-13 10:28:47

រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញពិនិត្យម៉ាស៊ីនបូមរំដោះ ទឹកជំនន់ទឹកភ្លៀងក្នុងបរិវេណវត្តពោធិយារាម ហៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ សូមបញ្ជាក់ថាម៉ាស៊ីនបូមរំដោះទឹកភ្លៀងនេះគឺជាអំណោយរបស់សម្ដេចភក្ដី និង ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្ដេចភក្ដី និង ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ជ្រោយចង្វារ ។
ម៉ាស៊ីនបូមរំដោះទឹកក្នុងសង្កាត់ជ្រោយចង្វាយនេះ មាន២កន្លែង សរុបមានម៉ាស៊ីន៤គ្រឿង សំរាប់ការបូមរំដោះទឹកជំនន់ក្នុងភូមិ២ មានម៉ាស៊ីន ចំនួន០២គ្រឿង ( ម៉ាស៊ីនមួយគ្រឿងមានទុយោទំហំ៣តឹក និងមួយគ្រឿងទៀតទំហំ២តឹកកន្លះ ) និងនៅទីតាំងនៅក្នុងបរិវេណវត្តចាស់ មាន ម៉ាស៊ីន ដែលមានទុយោ ទំហំ៣តឹកប្រើដោយម៉ូទ័រអគ្គីសនីចំនួន០២គ្រឿង សំរាប់ផ្លាស់ប្ដូរគ្នាបូមរំដោះទឹកកាកសំណល់ដែលប្រជាជន ប្រើប្រាស់រាល់ថ្ងៃ និងជំនន់ទឹកភ្លៀងរដូវវស្សានៅភូមិ១ សង្កាត់ជ្រោយចង្វារ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦