គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ចុះសំណេះសំណាល និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជូនកងទ័ពអង្គភាពវរៈសេនាតូច៥០៨ ចំនួន ២១០នាក់ ឈរជើងនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់
2016-04-03 12:05:48

ថ្ងៃទី០២ ខែមេសា ឆ្នាំ ២០១៦ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា អមដំណើរដោយមន្ត្រីនៃ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចុះសំណេះសំណាល និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជូនកងទ័ពអង្គភាពវរៈសេនាតូច៥០៨ ចំនួន ២១០នាក់ ឈរជើងនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ដោយមានការចូលរួមពីឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តនិងលោកជំទាវ លោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភា ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរនានា និងសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់។
ប្រតិភូបាននាំយកនូវអំណោយជាថវិកា សំភារ: និងពិសារអាហារសាមគ្គី ជាមួយបងប្អូនកងទ័ពប្រកបដោយមនោសញ្ចេតនា ស្និទ្ធស្នាល និងរីករាយ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦