គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ពុំ សុីចាន់ អនុប្រធានគណ:កម្មការទី៨ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់រវាងគណ:ប្រតិភូសភាសមជិកAIPA ជាមួយតំណាងសភា EU
2015-09-09 08:01:28

>

នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង ០១:៣០ នាទីរសៀល លោកជំទាវ ពុំ សុីចាន់ អនុប្រធានគណ:កម្មការទី៨ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់រវាងគណ:ប្រតិភូសភាសមជិកAIPA ជាមួយតំណាងសភា EU លើប្រធានបទស្តីពី "ការជំរុញកិច្ច សហ ប្រតិបត្តិការសភា AIPA ដោយយកប្រជាពលរដ្ឋជាស្នូលដើម្បីទទួលបានកំណើនគ្រប់ៗគ្នា" ។ ក្នុងឱកាសនោះផងដែរ គណ:ប្រតិភូសភាAIPA បានធ្វើ កំណត់សំគាល់រៀងៗខ្លួន អំពីៈ កិច្ចសហប្រតិបត្តិការជាមួយEU ; ថ្លែងអំណរគុណចំពោះEU ដែលបានផ្តល់ជំនួយមនុស្សធម៌ផ្សេងៗ និងលើកសំណូម ពរអំពីការផ្លាស់ប្តូរកិច្ចសប្រតិបត្តិការបន្ថែមរវាងអាស៊ាន និងEU ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦