គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិក្ខាកាមនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈព្រះវិហារ- យ៉ាឡាយស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
2015-05-22 00:45:21

នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា(គណៈកម្មការទី៨ព្រឹទ្ធសភា)ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធាន គណៈកម្មការ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិក្ខាកាម នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រះវិហារ-យ៉ាឡាយ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិ ហារ ដោយមានការអមដំណើរពីលោកប្រធានមន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត។
បន្ទាប់ពីបានស្តាប់ការធ្វើរបាយការណ៍ស្តីពីការកសាង និងការអនុវត្តការងាររបស់មជ្ឈមណ្ឌល ដោយលោកនាយកមជ្ឈមណ្ឌលរួចមក លោកជំទាវ មាន សំអាន ប្រធាន     គណៈកម្មការទី៨ព្រឹទ្ធសភា បានកោតសរសើរចំពោះការលះបង់ពេលវេលា និងការចាក ឆ្ងាយពីស្រុក កំណើតរបស់លោកគ្រូអ្នកគ្រូទាំងអស់ និងបានពុះពាររាល់ការលំបាកដើម្បីបំពេញភារកិច្ចក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់សិក្ខាកាម ជាប្រជាពលរដ្ឋ ដែលរស់ នៅតំបន់អភិវឌ្ឍសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
លោកជំទាវ ក៏បានសំណូមពរសូមឲ្យលោកគ្រូអ្នកគ្រូទាំងអស់ បន្តការខិតខំប្រឹង ប្រែងអនុវត្តការងាររបស់ខ្លួនបន្តទៀត គឺធ្វើយ៉ាងណា ពន្យល់ណែនាំប្រជាពលរដ្ឋឲ្យមក ទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យបានច្រើនជាងនេះថែមទៀត។ ដោយឡែកអាជ្ញាធរ ខេត្ត ដែល មានប្រធានមន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវតាមដាននិងស្វែងយល់ឲ្យបានល្អប្រសើរអំពីផលលំបាករបស់មជ្ឈមណ្ឌលបានជួប ប្រទះ។
ក្នុងឱកាសនោះ គណៈប្រតិភូ ក៏បានផ្តល់ថវិកាចំនួន១.០០០.០០០រៀល ជូនដល់លោកគ្រូអ្នកគ្រូ ដោយឡែកសិក្ខាកាមចំនួន៣០នាក់ ក្នុងម្នាក់ៗទទួលបានសារុង០១៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦