គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាវៀតណាម អញ្ជើញទស្សនកិច្ចសិក្សា និងដកបទពិសោធន៍ការងារ នៅខេត្តកៀងយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម
2015-04-07 00:44:42

នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥ គណៈប្រតិភូក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភា កម្ពុជា និងរដ្ឋសភាវៀតណាម ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាព និងមានការអញ្ជើញចូលរួមពីលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ច្រឹង មិនថុង ប្រធានគណៈប្រតិភូសភា ជាតិអង្គភាពខេត្តកៀងយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលលោកជំទាវ ដឹកនាំគណៈប្រតិភូបំពេញ ទស្សនកិច្ចសិក្សានៅខេត្តកៀងយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ច្រឹង មិនថុង ប្រធានគណៈប្រតិភូសភា ជាតិអង្គភាពខេត្តកៀងយ៉ាង បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពភូមិសាស្រ្តខេត្តកៀងយ៉ាង ដំណើរការនៃការប្រ ព្រឹត្តទៅរបស់សភាជាតិអង្គភាពខេត្តកៀងយ៉ាង នីតិវិធីនៃការកសាង អនុម័តច្បាប់ នីតិវិធីនៃការត្រួតពិនិត្យច្បាប់ និងនីតិវិធីនៃការទទួលពាក្យបណ្តឹងរបស់សភាជាតិអង្គភាពខេត្តកៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានគណៈ ប្រតិភូ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ខេត្តកៀង យ៉ាង ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូ ក្នុងឱកាសដែលគណៈប្រ តិភូមកបំពេញទស្សនកិច្ចជាលើកទី១ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោកជំទាវ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេល ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ល្អៗ ពីគ្នាទៅវិញទៅមកលើស្ថានភាពនយោបាយ សេដ្ឋកិច្ចសង្គម អភិបាលកិច្ចល្អ និងការអភិវឌ្ឍប្រទេស ព្រមទាំងកិច្ចការសភាពិសេសពាក់ព័ន្ធនឹងដំណើរការនៃការអនុវត្តមុខងារតំណាង។ លើសពីនេះទៀត ដំណើរទស្សនកិច្ចនេះ នឹងបង្ហាញអំពីការពង្រឹងចំណងមិត្តភាព ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរបន្ថែមទៀតរវាងប្រទេសទាំងពីរកម្ពុជា និងវៀតណាម និងរវាងព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាវៀតណាមផងដែរ។
លោកជំទាវ បានមានប្រសាសន៍បន្តថា ដំណើរទស្សនកិច្ចនាពេលនេះ ស្របពេលដែលប្រទេសវៀតណាមកំពុងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៨០ នៃថ្ងៃឯករាជ្យជាតិ និងខួបលើកទី៤០ ដែលប្រទេសវៀតណាមទទួលបាននូវឯកភាពជាតិទាំងស្រុង និងប្រ ទេសកម្ពុជាកំពុងត្រៀងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។
លោកជំទាវ បានមានប្រសាសន៍បន្តថា ឆ្លងកាត់តាមការពិភាក្សាកន្លងមក សូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ខេត្តកៀងយ៉ាងនិងមានមោទនភាពចំពោះភាពជោគជ័យនានារបស់ខេត្តកៀងយ៉ាង
ដែលសម្រេចបាន។

លោកជំទាវ បានមានប្រសាសន៍បន្តទៀតថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពសន្តិភាព សន្តិសុខ និងមានស្ថេរភាពនយោបាយល្អប្រសើរ៕

រូបភាព និងអត្ថបទ ៖នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦