គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន ដឹកនាំគណៈប្រតិភូសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលផ្ទុកមេរោគអេដស៍ នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង
2015-04-06 02:28:49

នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ គណៈប្រតិភូសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធ សភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលផ្ទុកមេរោគអេដស៍ចំនួន២០៧គ្រួសារ នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍  បានមានប្រសាសន៍ថា ក្នុងនាមលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍  និងក្នុងនាមសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ស្ថាប័ន ក្រសួង មន្ទីរ និង   មន្ត្រីរាជការនានា ដែលតែងតែយកចិត្តទុក្ខដាក់ចំពោះ បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយការផ្ទុកមេរោគអេដស៍ នៅក្នុងឃុំរកា ដោយមិនមានការរើសអើងចំពោះបងប្អូនប្រជាពលរដ្ ឋណាម្នាក់ឡើយ ថែមទាំងស្វែងយល់អំពីការលំបាករបស់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋទាំងផ្លូវកាយ និងផ្លូវចិត្តទៀតផង។
លោកជំទាវ បានមានប្រសាសន៍ផ្ទាំផ្ញើរទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះទាំងអស់ សូមពិសារថ្នាំឲ្យបានទៀងទាត់ តាមការកំណត់របស់ពេទ្យ និងការហូបចុកសូមឲ្យមានអនាម័យ ព្រមទាំងចេះថែទាំសុខភាពឲ្យល្អប្រសើរកុំឲ្យមានជំងឺផេ្សងៗ ទៀតដែលឆ្លៀតឱកាសកើតមាន។
បន្ទាប់មក លោកជំទាវ មាន សំអាន ព្រមទំាងគណៈប្រតិភូសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក៏បានចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋនាឱកាសនោះ ដោយក្នុងមួយគ្រួសារៗទទួលបានមីយើង០១កេស នំធុង០១ធុង ទឹកក្រូចកូកាកូឡា០២ដបធំ ត្រីខ០៤កំប៉ុង ស្ករ-ស០១គីឡូ ទឹកដោះគោ០១កំប៉ុង ប្រេងខ្យល់០១ដប ទឹកបរិសុទ្ធ០២ដប ព្រមទាំងថវិកា៩០.០០០រៀលដោយឡែកបងប្អូនប្រជាពលរដ្ឋចំនួន០៤គ្រួសារដែលមានអ្នកផ្ទុកច្រើនជាងគេទទួលបានថវិកា១៤០.០០០រៀលផងដែរ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦