គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន សហការជាមួយនឹងគណៈប្រតិភូក្រុមសប្បុរសជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ នៅស្រុកចិត្របុរី ខេត្តក្រចេះ
2015-03-09 01:57:14

នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥ លោកជំទាវ មាន សំអាន  ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ប្រធានក្រុមមិត្តភាពកម្ពុជា-វៀតណាមប្រចាំព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍​ និងលោកជំទាវ ឈូក ឈឹម លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បានសហការជាមួយនឹងលោកជំទាវ ទ្រឿង មិហ៊រ អតីតអនុប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានមូលនិធិអាហារូបករណ៍ វុ​ អា យីង បានអញ្ជើញចុះជួបសំណេះ​សំណាល​សួរសុខទុក្ខ ព្រមទាំងចែកអំណោយជូនប្រជាពលរដ្ឋចំនួន២០០គ្រូសារ ដែលមកពីឃុំចំនួន៦ ដែលរួមមាន៖ ឃុំគោលាប់ ឃុំបុសលាន ឃុំដារ ឃុំកន្ទួត ឃុំថ្មអណ្តើក និងឃុំចិត្របុរី ស្រុកចិត្របុរី ខេត្តក្រចេះ ដែលក្នុងមួយគ្រួសារៗទទួលបានអាវយឺត០២​  មុង០១  តែ០១កព្ចាប់ ប្រេងខ្យល់០២ដប និង​​ថវិកា​ចំនួន០៦ម៉ឺនរៀល និងបានផ្តល់អាហារូបរណ៍ដល់សិស្សក្រីក្រចំនួន៣០នាក់ ដោយក្នុងម្នាក់ៗ​​ទទួលបានសៀវភៅ០១ក្បាល ប៉ិច០២ដើម នំ១កញ្ចប់ និងថវិកាចំនួន២២ម៉ឺនរៀលផងដែរ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦