គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
2014-10-17 08:20:19

នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិ សម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា(គណៈកម្មការទី៨ព្រឹទ្ធសភា) ដឹកនាំកិច្ចប្រជុំ ផ្ទៃក្នុងគណៈកម្មការ ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំសិក្ខាសាលាស្តីពីការវិវត្តន៍នៃសេចក្តីព្រាងច្បាប់ ការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ដែលសហការរៀបចំ ដោយគណៈកម្មការទី៨ព្រឹទ្ធសភា-រដ្ឋសភា គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤នៅវិមានព្រឹទ្ធសភាដោយមានការអញ្ជើញចូលរួមពី នាយកដ្ឋានដែលមានការពាក់ព័ន្ធ៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦