គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញចុះ ពិនិត្យការដ្ឋានសាងសង់ស្ថានីយបូមទឹកបឹងត្របែក និងជួបសំណេះសំណាលជាមួយក្រុមអ្នកបច្ចេកទេស និងកម្មករ កម្មការីនីក្នុងការដ្ឋាន ដែលមានទីតាំងនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
2016-05-30 07:14:13

ព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៦ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះ ពិនិត្យការដ្ឋានសាងសង់ស្ថានីយបូមទឹកបឹងត្របែក និងជួបសំណេះសំណាលជាមួយក្រុមអ្នកបច្ចេកទេស និងកម្មករ កម្មការីនីក្នុងការដ្ឋាន ដែលមានទីតាំងនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមរបាយការណ៍របស់ លោក ឯម សុភា មេក្រុមបច្ចេកទេស និងជាប្រធានការដ្ឋានសាងសង់បានឲ្យដឹងថា សំណង់នេះត្រូវបានបើកការដ្ឋាន កាលពីដើមខែមករាឆ្នាំ២០១៦ កន្លងមក ហើយចែកជា២ គម្រោង ដែលគម្រោងទី១ មានទ្វារទឹកចំនួន៦ ដែលគ្រោងនឹងបញ្ចប់នាចុងខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ ចំណែកគម្រោងទី២ មានទ្វារទឹកចំនួន៥ ។ គិតមកត្រឹមថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៦ នេះ គម្រោងទី១ សម្រេចបាន ៧០ % រួចហើយ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦