គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយនឹងឯកឧត្តម ឡៅ ហ៊ីន អគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីពិភាក្សាការងារស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
2014-08-13 03:23:17

នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា (គណៈកម្មការទី៨ព្រឹទ្ធសភា) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធាន គណៈកម្មការ បានជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ឡៅ ហ៊ីន អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងមន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ដោយផ្តោតលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស​ និងវិជ្ជាជីវៈ(TVET) ក្នុងគោលបំណងត្រៀមរៀបចំសិក្ខាសាលាស្តីពី “ប្រព័ន្ធប្រលងប្រណាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការលើកកម្ពស់សមត្ថភាព” ព្រមទាំងការទស្សនកិច្ចសិក្សានៅគ្រឺះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មួយចំនួនក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រសួង ដែលមានទីតាំងនៅរាជធានី​ភ្នំពេញ​៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦