គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន សហការជាមួយនឹងក្រុមសប្បុរសជនវៀតណាម ចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង
2014-07-14 09:09:03

កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៤ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធាន ក្រុមមិត្តភាពកម្ពុជា-វៀតណាមប្រចាំព្រឹទ្ធសភា បានអញ្ជើញសហការជាមួយនឹងក្រុមសប្បុរសជនវៀតណាម ចុះចែកអំណោយជូនដល់ ប្រជាពលរដ្ឋចំនួន២០០នាក់ ក្នុងម្នាក់ៗទទួលបានថ្នាំពេទ្យ០១កញ្ចប់ តែ០១កញ្ចប់ ប្រេងឆា០១ដប មី០១ កេស អាវយឺត០២ និងថវិកា មួយចំនួន ព្រមទាំងបានផ្តល់អាហារូបករណ៍ដល់កុមារក្រីក្រចំនួន៥០នាក់ នៅសាលាបឋមសិក្សាតាម៉ៅ ឃុំរាធរ ស្រុកព្រះស្តេច ខេត្ត ព្រៃវែង៕

អត្ថបទ និងរូបភាពនាយកដ្ឋានព័ត៌មាន



 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦