គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន អនុញ្ញាតឲ្យលោកបណ្ឌិត Daniel HEILMANNទីប្រឹក្សាច្បាប់ជាន់ខ្ពស់អាល្លឺម៉ង់អមព្រឹទ្ធសភា ចូលជួបពិភាក្សាការងារ
2014-05-25 02:57:11

នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី(គណៈកម្មការទី៨ព្រឹទ្ធសភា) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធាន បានអនុញ្ញាតឲ្យលោកបណ្ឌិត Daniel HEILMANNទីប្រឹក្សាច្បាប់ជាន់ខ្ពស់អាល្លឺម៉ង់អមព្រឹទ្ធសភា ចូលជួបពិភាក្សាការងារ ដើម្បីស្តាប់អំពីតួនាទីភារកិច្ច និងការផ្តល់សេវារបស់ លោកបណ្ឌិត Daniel HEIL​MANNនិងទទួលបានព័ត៌មានអំពីការជួយស្វែងរកដៃគូគាំទ្រដល់ដំណើរការការងាររបស់ គណៈកម្មការព្រឹទ្ធសភា ក្នុងការអភិវឌ្ឍតួនាទីភារកិច្ចររបស់ខ្លួនឲ្យកាន់តែល្អប្រសើរ និងឆ្លើយតបទៅនឹងមុខងារទាំង៣របស់ព្រឹទ្ធសភា គឺមុខ​ងារ​តំណាង មុខងារនីតិកម្ម និងមុខងារត្រួតពិនិត្យ ព្រមទាំងធានាប្រ​មូល​​ព័ត៌មាន ដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ​ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងព្រឹទ្ធសភា៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦