គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន ដឹកនាំក្រុមសប្បុរសជន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម ចុះពិនិត្យ និងព្យាបាលជំងឺភ្នែកជូនដល់ប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម
2014-04-29 01:48:43

កាលពីថ្ងៃទី២៦ដល់ទី២៧ ខែមេសា ឆ្នាំ២០១៤ លោកជំទាវ មាន សំអាន ប្រធានក្រុមមិត្ត ភាពកម្ពុជា-វៀតណាមប្រចាំព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងលោកជំទាវ ឈូក ឈឹម លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា   បានអញ្ជើញចុះសហការជាមួយនឹងក្រុម សប្បុរសជន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម និងក្រុមសប្បុរសជនចិនហុងកុង ចុះចែកអំណោយនិងពិនិត្យព្យាបាល ជំងឺភ្នែកជូនដល់ប្រជាពលរដ្ឋ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុក ព្រៃឈរ ខេត្តកំពង់ចាម។
ស្ថិតក្រោមបរិយាកាសដ៏ថ្លៃថ្លានេះលោកជំទាវ ស៊ី វណ្ណថា អភិបាលរងខេត្តកំពង់ចាម បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងក្រុម សប្បុរសជន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម និងក្រុមសប្បុរសជនចិន ហុងកុងដែលអញ្ជើញចុះមកពិនិត្យ ព្យាបាលជំងឺភ្នែកជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម។
លោកជំទាវ មាន សំអាន ប្រធានក្រុមមិត្តភាពកម្ពុជាវៀតណាមប្រចាំព្រឹទ្ធសភា និងជា ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានសម្តែងការអគុណចំពោះក្រុមសប្បុរសជន និងក្រុមគ្រូ ពេទ្យស្ម័គ្រចិត្តវៀតណាម ក៏ដូចជាក្រុមសប្បុរសជនចិនហុងកុង ដែលបានយកចិត្តទុកដាក់ដល់ ប្រជាពលរដ្ឋកម្ពុជា ហើយបានអញ្ជើញចុះមកពិនិត្យ និងព្យាបាលជំងឺភ្នែកជូនដល់ប្រជាពលរដ្ឋ កម្ពុជានៅក្នុងខេត្តកំពង់ចាមនាពេលនេះ។
លោកជទាវ បានបន្តមានប្រសាសន៍ទៀតថា សូមឲ្យបងប្អូន ម៉ីង ពូ តា យាយ ទាំងអស់ ក្រោយពីបានពិនិត្យ និងព្យាបាលជំងឺភ្នែករួច ពេលត្រឡប់ទៅផ្ទះវិញសូមជួយផ្សព្វផ្សាយដំណឹងដល់បង ប្អូនជាសាច់ញ្ញាតិ ឬអ្នកជិតខាងដែលមានជំងឺភ្នែកឲ្យមកពិនិត្យ និងព្យាបាលជាបន្ទាន់ ព្រោះកម្មវិធីនេះប្រព្រឹត្តទៅមាន រយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤។
សូមបញ្ជាក់ថា ដំណើរការនៃការពិនិត្យ និងព្យាបាលជំងឺមានរយៈពេល២ថ្ងៃ ដោយបាន ពិនិត្យជំងឺភ្នែកចំនួន២១៨នាក់ ហើយប្រជាពលរដ្ឋពិនិត្យត្រូវធ្វើការព្យាបាលវះកាត់ភ្នែកឡើងបាយ និងភ្នែកដុះកន្ទុយថ្លែនចំនួន២១៦នាក់។ ហើយក្រោយពីធ្វើការវះកាត់ព្យាបាលរួច អ្នកជំងឺទទួលបានថ្នាំ បន្តក់ភ្នែក២ ដប ថ្នាំ Paracetamol មួយបន្ទះ ថ្នាំCiprofloxacinមួយបន្ទះ ថ្នាំTribf មួយបន្ទះ ថ្នាំClorpheniramin 4MG មួយបន្ទះផងដែរ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦