គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ពុំ ស៊ីចាន់ អនុ ប្រធានគណៈកម្មការ ចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ នៅឃុំបុសលាវ ខេត្តកំពង់ចាម
2013-11-02 01:46:30

នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនីតិ សម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ហៅគណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ពុំ សីចាន់ អនុប្រធានគណៈកម្មការ បានចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខក្រុមប្រឹក្សាឃុំ និង ប្រជាពលរដ្ឋចំនួន៤០នាក់ នៅឃុំបុសលាវ ខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ក៏បាននាំយកអំណោយ មួយចំនួនសម្រាប់ចែក ជូនដល់ប្រជាពលរដ្ឋចំនួន៤០នាក់ ដោយក្នុងម្នាក់ៗទទួលបាន មី០១កេស ត្រីខ១ឡូ និងថវិកាចំនួន១០.០០០រៀល ដោយឡែកក្រុមប្រឹក្សាឃុំក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០.០០០រៀលផងដែរ៕

អត្ថបទនិងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦