គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី៨ព្រឹទ្ធសភាប្រជុំផ្ទៃក្នុងគណៈកម្មការ
2013-09-11 07:15:37

នាព្រឹកថ្ងៃទី១១​ ខែកញ្ញា ឆ្នាំ២០១៣ នៅបន្ទប់ប្រជុំគណៈកម្មការទី៨ វិមានព្រឹទ្ធសភា គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជា​ជីវៈ និងកិច្ចការនារី ហៅកាត់គណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ​ពិភាក្សា​អំពីកម្មវិធីចុះ​បំពេញ​បេសកកម្មរបស់គណៈកម្មការ ព្រមទាំងទូទាត់ចំណូល-ចំណាយថវិកា​របស់គណៈកម្មការ​ប្រចាំខែសីហា ឆ្នាំ២០១៣ និងបញ្ហាផ្សេងៗ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មការ និងមន្រ្តីលេខាធិការ អមគណៈកម្មការទី៨ព្រឹទ្ធសភា៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦