គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី៨ព្រឹទ្ធសភា ប្រជុំផ្ទៃក្នុងគណៈកម្មការ
2012-10-22 02:53:15

គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី ហៅកាត់គណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានបើកកិច្ចប្រជុំពិនិត្យ និងឆ្លងរបាយការណ៍តាមវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ និងត្រៀមជួបសវនាការជាមួយនឹងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងបិទបញ្ជីរបាយការណ៍ចំណូល-ចំណាយរបស់គណៈកម្មការសម្រាប់ខែកក្កដា ខែសីហា និងខែកញ្ញា ឆ្នាំ២០១២ នៅសាលប្រជុំរបស់គណៈកម្មការ វិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាគណៈកម្មការ៕​​

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦