គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម គង់ សារាជ បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម រុង ផ្លាមកេសន
2016-10-15 04:39:52

នាវេលាម៉ោង០៩ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម រុង ផ្លាមកេសន ទីប្រឹក្សាផ្ទាល់សម្តេចប្រធានព្រឹទ្ធសភា និងជាអតីតសមាជិកព្រឹទ្ធសភា នីតិកាលទី១ ហើយជាអតីតអភិបាលខេត្តកោះកុង ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។
ពិធីបុណ្យត្រូវបានរៀបចំធ្វេីបុណ្យ នៅវត្តអម្ពទិយារ៉ាម ហៅវត្តព្រែ ស្វាយ ស្ថិតនៅភូមិព្រែស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦