គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា បានអញ្ជើញចូលរួមសិក្ខាសាលអន្តរតំបន់ស្តីពី ការកសាងសមត្ថភាពសភា និងការអនុវត្តបន្ថែមទៀតនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDGs នៅទីក្រុងប៉េកាំង
2016-09-18 12:22:42

ពីថ្ងៃទី១៨ ដល់២១ ខែកញ្ញា ឆ្នាំ២០១៦ គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញចូលរួមសិក្ខាសាលអន្តរតំបន់ស្តីពី ការកសាងសមត្ថភាពសភា និងការអនុវត្តបន្ថែមទៀតនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDGs នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្រោមកិច្ចសហការរវាងសភាប្រជាជនចិនNPC និងសហភាពអន្តរសភា IPU។
ឆ្លៀតក្នុងឱកាសនោះដែរ គណៈប្រតិភូព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯឧ Martin Chungong អគ្គលេខាធិការសហភាពអន្តរសភា IPU និងឯឧ Wang Chen អគ្គលេខាធិការគណកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦