គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយនឹងថ្នាក់ដឹកនាំខេត្តកោះកុង
2016-08-25 02:14:05

នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ រួមជាមួយ លោកជំទាវ ឡាក់ អូន លេខាធិការក្រុម ឯកឧត្តម ថុង ចន់ និងឯកឧត្តម ជុំ វង សមាជិកក្រុម បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយនឹងថ្នាក់ដឹកនាំខេត្តកោះកុង នៅសាសប្រជុំសាលាខេត្ក ក្នុងគោលបំណងផ្សព្វផ្សាយអំពីបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ និងតាមដានជំរុញការងារនៅថ្នាក់មូលដ្ឋានលើគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការងារធ្វើអត្តសញ្ញាណប័ណ្ណ ព្រមទាំងជំរុញការលើកកម្ពស់ ក្នុងការត្រៀមលក្ខណៈសម្បត្តិចូលរួមចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦