គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូសមាជិកសភា ដឹកនាំដោយឯកឧត្តម គង់ សារាជ បានស្វែងយល់អំពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋសភា នៃសាធារណរដ្ឋបារាំង និងយន្ដការត្រួតពិនិត្យ វាយតម្លៃ
2016-04-05 09:17:47

នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ គណៈប្រតិភូសមាជិកព្រឹទ្ធសភា រដ្ឋសភា បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់​លោកស្រី Sylvie MALGOUYARD អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការអន្ដរសភា នៅនិវេសនដ្ឋានរបស់រដ្ឋសភា ។ បន្ទាប់មក គណៈប្រតិភូ​បានស្ដាប់បទបង្ហាញ ចំនួន០៣ ៖
បទបង្ហាញទី១ ធ្វើឡើងដោយលោក Rémi SCHENBERG អគ្គនាយកសេវាច្បាប់ ក្រោមប្រធានបទស្ដីពី ការចាត់ចែងការងារ​ទូទៅរបស់​រដ្ឋសភា និងមុខងារសាធារណៈរបស់សភា ។
បទបង្ហាញទី២ ធ្វើឡើងដោយលោក Philippe Lamy ប្រធានផ្នែកនៃលេខាធិការដ្ឋានគណៈកម្មាធិការវាយតម្លៃ និងត្រួតពិនិត្យគោល​នយោបាយ​សាធារណៈ ។
បទបង្ហាញទី៣ ធ្វើឡើងដោយលោកស្រី Christine JUERTHIE ប្រធានផ្នែកត្រួតពិនិត្យ និងសិក្សាថវិកាសារពើពន្ធ និងហិរញ្ញវត្ថុនៃ​សេវាហិរញ្ញវត្ថុសាធារណៈ ក្រោមប្រធានបទស្ដីពី ការងារវាយតម្លៃ និងត្រួតពិនិត្យ ។


អត្ថបទ និងរូបភាព ៖ លេខាធិការអមគណៈកម្មការទី៤


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦