គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញចូលរួមស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន Cambodia Energy Limited និងចុះទស្សនកិច្ចជុំវិញស្ថានីយអគ្គិសនីដុតធ្យូងថ្ម នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
2015-04-29 02:01:06

នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ នៅសាលប្រជុំក្រុមហ៊ុនCambodia Energy Limited ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍  ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (ហៅកាត់គណៈកម្មការទី៩ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ  និងអមដំណើរដោយឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចូលរួមស្តាប់ការធ្វើបទបង្ហាញរបស់លោក LIM TEOW HIN នាយកក្រុមហ៊ុន Cambodia Energy Limited  ក្រោមអធិបតីឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ស្តីពីដំណើរការស្ថានីយអគ្គិសនីដុតធ្យូងថ្ម និងការចូលរួមថែរក្សាបរិស្ថាន។ ទន្ទឹមនឹងនោះដែរលោកនាយកក្រុមហ៊ុន បានមានប្រសាសន៍ថា អគ្គិសនីដែលប្រើដោយធ្យូងថ្ម គឺចាប់ដំណើរការពីថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៣ ដែលមានកម្លាំង១០០មេហ្កាវ៉ាត់ ដែលត្រូវបានបញ្ជូនទៅតាមអនុស្ថានយ៍ស្ទឹងហាវ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តតាកែវ និងខាងលិចរាជធានីភ្នំពេញ។បន្ទាប់មកគណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភានិងគណៈប្រតិភូក្រសួងរ៉ែនិងថាមពលក៏បានអញ្ជើញចុះទស្សនកិច្ចជុំវិញស្ថានីយអគ្គិសនីដុតធ្យូងថ្មផងដែរ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦