គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម គង់ សារាជ ដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយនឹងតំណាងក្រសួងរ៉ែ និងថាមពល
2015-04-22 03:22:19

នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី៩ ព្រឹទ្ធសភា ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការសាធារណៈការដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយនឹងឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដើម្បីពិនិត្យពិភាក្សាលើវិសោធនកម្មមាត្រា៣ មាត្រា៤ មាត្រា៥ មាត្រា២៦ មាត្រា ២៧ មាត្រា២៨ មាត្រា៤២ និងមាត្រា៧៤ នៃច្បាប់ស្តីពីអគ្គិសនី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០២០១/០៣ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០១និងច្បាប់ស្តីពីអគ្គិសនី នៃព្រះរាជាណាចក្រកម្ពុជាដែលត្រូវប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦០៧/០១៥ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០៧៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦