គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី៩ព្រឹទ្ធសភា ប្រជុំពិភាក្សាជាមួយនឹងតំណាងរាជរដ្ឋាភិបាល
2014-12-25 08:25:20

នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភាឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃ​ព្រឹទ្ធសភា(គណៈកម្មការទី៩ព្រឹទ្ធសភា) បានបើកកិច្ចប្រជុំជា​​​​មួយ​​នឹងឯកឧត្តម ត្រាំ អុីវតឹក​​រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង​តំណាងក្រសួងនានា ដើម្បីពិនិត្យ​​​​​ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដែលគ្រោងនឹងអនុម័តនាសម័យប្រជុំលើកទី៦ព្រឹទ្ធ​សភា នីតិកាលទី៣ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤។  សេចក្តីព្រាងច្បាប់នេះមានគោលបំណងធានាសុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក និងធានាការពារសុខភាព និងអាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ និងបរិស្ថាន៕


រូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦