គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយ លោកស្រី លឹម សុខជា នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
2014-12-15 10:08:38

នៅរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា បានអនុញ្ញាតឲ្យ លោកស្រី លឹម សុខជា នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធដើម្បី សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងតំណាងអង្គការផ្សេងៗមួយចំនួនទៀត ចូលជួបពិភាក្សាការងារ នៅបន្ទប់ប្រជុំ គណៈកម្មការទី៩ អាគារ F ជាន់ទី២។ នៅក្នុងកិច្ចពិភាក្សាការងារនេះ គ្រប់ភាគីបាន ឯកភាព និងគាំទ្រទាំងស្រុងលើខ្លឹមសារនៃសេចក្តី ព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ និងស្នើ សូមឲ្យព្រឹទ្ធសភាពិនិត្យ និងឲ្យយោបល់ ឲ្យបានឆាប់រហ័ស ព្រមទាំងសូមការឯកភាពគាំទ្រក្នុង ការផ្តួចផ្តើមគំនិតរៀបចំសិក្ខាសាលាមួយ នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីពិគ្រោះយោបល់ជុំវិញ អនុសាសន៍របស់សង្គមស៊ីវិល លើសេចក្តីព្រាង ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕

អត្ថបទ និងរូបភាព ៖ លេខាធិការដ្ឋានអមគណៈកម្មការទី៩


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦