គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយ លោកជំទាវ ពុំ ចាន់ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា
2014-12-15 07:26:49

ឯកឧត្តម គង់ សារាជ ប្រធានប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា បានអនុញ្ញាតឲ្យ លោកជំទាវ ពុំ ចាន់ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ចូលជួបពិភាក្សាការងារ នៅ ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ (បន្ទប់ឯកឧត្តមប្រធានគណៈកម្មការ អាគារ F ជាន់ទី២)។
នៅក្នុងកិច្ចពិភាក្សាការងារនេះគឺផ្តោតសំខាន់លើការស្នើសុំកិច្ចសហការរៀបចំសិក្ខាសាលាជុំវិញអនុសាសន៍សំខាន់ៗនានាលើសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយ សង្កេតឃើញថា បច្ចុប្បន្នករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា គឺនៅតែជាគ្រោះមហន្តរាយដ៏ ធ្ងន់ធ្ងរដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជា បន្តបន្ទាប់ដែលកើតឡើងគួរឲ្យព្រួយបារម្ភផង ដែរ។
កិច្ចពិភាក្សានេះ បានគ្រោងរៀបចំសិក្ខាសាលាជុំវិញអនុសាសន៍ផ្សេងៗដែលពាក់ព័ន្ធនឹង សេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤។

អត្ថបទ និងរូបភាព ៖ លេខាធិការដ្ឋានអមគណៈកម្មការទី៩


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦