នារសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ នៅបន្ទប់ប្រជុំគណៈកម្មការទី៩ អាគារ F (ជាន់ទី២) ឯកឧត្ដម គង់ សារាជ ប្រធាន ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ និងជាប្រធាន គណៈកម្មការទី៩ បានបើកកិច្ចប្រជុំក្រុមដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ចំនួន ០៣ ដូចខាងក្រោម ៖
ទី១- សេចក្ដីព្រាងច្បាប់ ស្ដីពីការរៀបចំអង្គការតុលាការ។
ទី២- សេចក្ដីព្រាងច្បាប់ ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា។
ទី៣- សេចក្ដីព្រាងច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។
ឯកឧត្ដមប្រធានអង្គប្រជុំ បានជម្រាបជូនឯកឧត្ដមជាសមាជិកក្រុមទាំងអស់ ត្រៀមរៀបចំតំណាងក្រុម និងឯកសារចាំបាច់មួយចំនួន សម្រាប់មានមតិយោបល់ក្នុងសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៣ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤។
អត្ថបទ៖ លេខាធិការដ្ឋានអមគណៈកម្មការទី៩
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦