គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម គង់ សារាជ បើកកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភា(ក្រុមទី៥)
2014-05-28 08:16:22

នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៩ វិមានព្រឹទ្ធសភា ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធ​​សភា(ក្រុម​ទី៥)បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្ទៃ ដើម្បីពិនិត្យ​​​​ពិភាក្សាលើសេចក្តីព្រាងច្បាប់ ចំនួន៥ដែល​ត្រូវអនុម័តនាសម័យប្រជុំលើកទី៥ព្រឹទ្ធសភា នីតិកាល​ទី៣ ​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤។
សេចក្តីព្រាងច្បាប់នោះរួមមាន៖ ទី១-​សេចក្តី​​​ព្រាងច្បាប់ ស្តី​​ពី​​ការ​​​​អនុម័តយល់ព្រមលើពិធីសារ​​នៃ​​​ធម្ម​​នុញ្ញ​អាស៊ាន ស្តីពី​យន្តការដោះស្រាយ ជម្លោះ ទី២-​សេចក្តី​​​​ព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម​លើកិច្ចព្រមព្រៀង ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃសមាគម​​ប្រ​ជា​ជាតិ អាស៊ីអាគ្នេយ៍ ទី៣-​សេចក្តី​​​ព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង​​​អាស៊ាន ស្តីពី​គយ ទី៤-​សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើការសុំចូលរួមជាភាគីហត្ថ​លេខីរបស់ព្រះ​រាជាណាចក្រកម្ពុជា នៅ​​​ក្នុង​​​ពិធីសារនៃវិសោធនកម្មលើ​អនុសញ្ញា​​អន្តរ​ជាតិ ស្តីពី សាមញ្ញកម្ម និង​​សុខដុមនីយកម្មនីតិវិធីគយ និងទី៥-​សេចក្តី​ព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើលិខិតសន្យា​ទូ​ទាត់​​របស់​រាជ​រដ្ឋាភិបាល នៃព្រះ​រាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ស៊ីធីលុម អេសអេ សម្រាប់​គម្រោង​វិនិ​យោគសាងសង់ផ្ទេរ និងសហ​ប្រតិបត្តិការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធសេវាបំភ្លឺសាធារណៈនៅរាជ​​ធានីភ្នំពេញ៕


រូបភាព៖នាយកដ្ឋានព័ត៌មានវីទ្យា
អត្ថបទ ៖ នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦