គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង ដឹកនាំគ្រូពេទ្រស្ម័គ្រចិត្តវៀតណាម ចុះជួយព្យាបាលជំងឺភ្នែកដល់ប្រជាជន នៅស្រុកកណ្តាលស្ទឹង
2014-04-30 04:02:17

ដោយមានការយកចិត្តទុកដាក់អំពីសុខទុក្ខ និងសុខភាពរបស់ប្រជាពលរដ្ឋ ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា (មណ្ឌលខេត្តកណ្តាល) បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងសប្បុរសជនវៀតណាម ចុះពិនិត្យ និងព្យាបាលជំងឺភ្នែក ជូនបង ប្អូន ប្រជាពលរដ្ឋ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០១៤។
នាឱកាសនោះដែរ ឯកឧត្តម ម៉ម ប៊ុននាង បានមានប្រសាសន៍សំណេះសំណាល និងណែនាំដល់បង ប្អូន ប្រជាពលរដ្ឋ ដែលមកទទួលការព្យាបាល ឲ្យចេះថែរក្សាអនាម័យភ្នែក ដើម្បីឲ្យមានសុខភាពល្អ និងប្រើប្រាស់បានយូរអង្វែង។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ក្រុមសប្បុរសជន និងក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តវៀតណាមដែលបានលះបង់ទាំងពេលវេលាធនធាននិងកម្លាំងកាយក្នុងការពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាជនកម្ពុជា។ សកម្មភាពសប្បុរសធម៌ដ៏មានសារៈសំខាន់ គឺជាការចូលរួមចំណែក យ៉ាងសំខាន់ក្នុងការលើកស្ទួយវិស័យសុខមាលភាពនៅប្រទេសកម្ពុជា។ ឯកឧត្តមសង្ឃឹមថា សម្មានចិត្ត ដ៏ល្អប្រពៃរបស់ក្រុមគ្រូពេទ្យ និងសប្បុរសជនវៀតណាម មានចំពោះប្រជាជនកម្ពុជានឹងនៅតែបន្ត ជួយឧបត្ថម្ភ គាំទ្រជាបន្តបន្ទាប់។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម បានពិនិត្យ និងព្យាបាលជំងឺភ្នែក ព្រមទាំងផ្តល់ថ្នាំបន្តក់ភ្នែកប ថ្នាំ Paracetamol មួយបន្ទះ ថ្នាំCiprofloxacin មួយបន្ទះ ថ្នាំTribf មួយបន្ទះ និងថ្នាំClorpheniramin 4MG មួយបន្ទះ ជូនដល់ប្រជាជន ចំនួន ៣២៦ នាក់ ដោយវះកាត់ និងព្យាបាលភ្នែកឡើងបាយ និងកន្ទុយថ្លែន ចំនួន ២៥៣នាក់ ផងដែរ ។
សូមបញ្ជាក់ថា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងលោកជំទាវ ឈូក ឈឹម លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា ក៏បានអញ្ញើញចូលរួមក្នុងឱកាសនោះដែរ។

អត្ថបទ និង រូបភាព ៖ ជំនួការឯកឧត្តម ម៉ម ប៊ុននាង

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦