គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តមគង់ សារាជអញ្ជើញជាអធិបតីបើកកិច្ចប្រជុំអន្តរគណៈកម្មការ
2014-04-09 03:15:20

នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៩ វិមានព្រឹទ្ធ​សភាឯកឧត្តមគង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញជាអធិបតី​បើកកិច្ចប្រ​ជុំ​អន្តរ​គណៈកម្មការជាមួយនឹងតំណាងក្រសួង សាធារណការនិងដឹកជញ្ជូនដឹកនាំដោយ​ឯក​ឧត្តម​ លឹមស៊ីដេនីនរដ្ឋលេខាធិការប្រសួងសាធារណការនិងដឹក ជញ្ជូនដើម្បី ពិនិត្យនិង​ពិ​ភាក្សា​​លើសេចក្តីព្រាងច្បាប់ ស្តីពី ផ្លូវថ្នល់ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោក​ជំទាវជាសមាជិកសមាជិកានៃ​គណៈ​កម្មការជំនាញទាំង៩ព្រឹទ្ធសភាព្រឹទ្ធសភា ​និងមន្ត្រីជាលេខា​ធិ​ការ​​​អមគណៈកម្មការ ទី៩ព្រឹទ្ធសភា៕

អត្ថបទនិងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦