គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម គង់ សារាជ ជួបពិភាក្សាការងារជាមួយនឹងលោកស្រី Jenny Pearson
2014-04-03 07:09:43

នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា   ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (គណៈកម្មការ ទី៩ព្រឹទ្ធសភា) បានអនុញ្ញាតឲ្យលោកស្រី Jenny Pearson ទីប្រឹក្សានៃភ្នាក់ងារស្វីសសម្រាប់កិច្ច សហ ប្រតិបត្តិការ និងអភិឌ្ឍន៍ ចូលជួបពិភាក្សាការងារ ក្នុងគោលបំណងដើម្បីពិនិត្យមើល សេចក្តីត្រូវការរបស់ព្រឹទ្ធសភា និងដើម្បីផ្តល់សុពលភាពលើជំនួយហិរញ្ញវត្ថុរយៈពេលវែងរបស់ទីភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ដល់វិទ្យាស្ថានសភាកម្ពុជា៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦