គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម គង់ សារាជ បើកកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥
2014-01-07 11:05:38

នារសៀល ថៃ្ងទី០៦​ ខែមករា ឆ្នាំ២០១៤ នៅបន្ទប់ប្រជុំគណៈកម្មការទី៩ អាគារ A) ឯកឧត្តម គង់ សារាជ ប្រធាន​ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ និងជាប្រធានគណៈកម្មការទី៩ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សា​លើសេចក្តីព្រាងច្បាប់ ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្ត ទំនិញ។ ឯកឧត្តមប្រធានអង្គប្រជុំបានជម្រាបជូនពីប្រវត្តិ​មួយចំនួនដែលពាក់ព័ន្ធនឹងច្បាប់នេះ នៅ ពេលដែលព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកអង្គការពាណិជ្ជម្ម​ពិភពលោក (WTO) កាល ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ រាជរដ្ឋាភិបាលបានខិតខំអនុវត្តនូវតម្រូវការ​របស់អង្គការនេះ គឺបង្កើត ឲ្យមាននូវក្របខ័ណ្ឌច្បាប់សម្រាប់សហគមន៍គ្រប់គ្រងក្នុងការធ្វើពាណិជ្ជកម្មឲ្យបាន​គ្រប់គ្រាន់ ដោយ ផ្តោតសំខាន់លើការនាំចេញនាំចូលរាល់ទំនិញគ្រប់ប្រភេទពីប្រទេសមួយទៅប្រទេសមួយ។
ឯកឧត្តមប្រធានអង្គប្រជុំ បានជម្រាបជូនឯកឧត្តមជាសមាជិកក្រុមទី៥ ទាំងអស់ ដើម្បី ត្រៀមរៀបចំតំណាងក្រុម និងឯកសារចាំបាច់ មួយចំនួនសម្រាប់មានមតិយោបល់ក្នុងសម័យ ប្រជុំពេញអង្គលើកទី៤ នីតិកាលទី៣ នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤ ខាងមុខនេះ។
អត្ថបទ និងរូបភាព ៖ លេខាធិការដ្ឋានអមគណៈកម្មការទី៩

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦