គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង សំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំទ្រា
2013-07-18 08:42:13

កាលពី​ព្រឹកថ្ងៃ​ទី ១៨ ខែ​កក្កដា ឆ្នាំ ២០១៣ ​ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា ប្រចាំភូមិភាគ៣ (ខេត្តកណ្តាល) និងជាអ្នកនាំពាក្យព្រឹទ្ធសភា ព្រមទាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ ​បានអញ្ជើញចុះ​ជួប​សំណេះ​សំណាល​ជា​មួយ​​នឹង​ប្រជា​ពលរដ្ឋ​ចំនួន៤៨៩ នាក់​ ​​ នៅ​បរិវេណ​វត្ត​សុវណ្ណសក្តា (ហៅវត្តស្រូល) ស្ថិតនៅឃុំ​ទ្រា ​ស្រុកកណ្តាលស្ទឹង​ ខេត្ត​កណ្តាល​។
ឯកឧត្តម
ម៉ម ប៊ុននាង បាន​ក្រើន​រំលឹក​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​ត្រូវ​បន្ត​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ដល់​ប្រជា​ពលរដ្ឋ​ ​ដើម្បី​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្តអាណត្តិ​ទី​៥​ ឲ្យ​បាន​គ្រប់​គ្នា​ ដើម្បី​ជ្រើសរើសអ្នក​ដឹក​នាំ​ប្រទេស​ជាតិ​ឲ្យមាន​ការ​រីក​ចំរើន​។ ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​ ២៨​ ខែ​កក្កដា​ ខាង​មុខ​នេះ​ ជាការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​សភា ​ហើយ​សមាជិក​សភា​នេះ ​មាន​ភារកិច្ច​ជ្រើស​រើស​រដ្ឋាភិបាល​ គឺ​នាយក​រដ្ឋ​មន្រ្តី ​ដើម្បី​ដឹក​នាំ​ប្រ​ទេស​ទៅ​អនាគត​។​ ឯក​ឧត្តម​បញ្ជាក់​ថា​ “ការ​បោះ​ឆ្នោត​លើក​នេះ​មាន​សារ​សំខាន់​ណាស់​លោក​យាយ​លោក​តា​បង​ប្អូន​ បើ​យើង​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ​ខុស​នាំ​ប្រទេស​អន្តរាយ​ ​ដូចរបប​​ខ្មែរ​ក្រហម​កាប់​សំលាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​អស់​រាប់​លាន​នាក់​”​។
ឯកឧត្តម
ម៉ម ប៊ុននាង ​បាន​មាន​ប្រសាសន៍​ទៀត​ថា​ សភាព​ការណ៍​ប្រទេស​យើង​សព្វ​ថ្ងៃ​នេះ​ល្អ​ណាស់​ ហើយ​សន្តិភាព​ជា​កត្តា​ចម្បង​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ បើ​មិន​មាន​សន្តិភាព​ទេ​មិន​អាច​អភិវឌ្ឍន៍​បាន​ទេ​។​ ដោយ​សារ​តែ​ប្រទេស​យើង​មាន​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​នេះ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​យើង​ធ្វើ​ដំណើរ​ទៅ​ទី​ណា​ណា​បាន​គ្រប់​ពេល​ទាំង​អស់​ដោយ​មិន​មានការ​ភ័យ​ព្រួយ​អ្វីទាំ​ង​អស់​ ហើយ​ដោយសារ​កត្តា​សន្តិភាព​នេះ​បាន​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​ប្រទេស ​យើង​បាន​មាន​ការ​រីក​ឡើង​ជា​លំដាប់​។

អត្ថបទ៖ លេខាធិការដ្ឋានអ្នកនាំពាក្យ

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦