គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំចំនួន៤នៅស្រុកកណ្តាលស្ទឹង
2013-07-08 01:14:53

សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា ប្រចាំភូមិភាគ៣ (ខេត្តកណ្តាល) និងជាអ្នកនាំពាក្យព្រឹទ្ធសភា ព្រមទាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សា ឃុំអន្លង់ រមៀត ឃុំដើមឬស ឃុំរកា និងឃុំរលាំងកែន  ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៣ ។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំការនឹករលឹកសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សមេ្តចអគ្គមហាពញ្ញាចក្រី ហេង សំរិន សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន  និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលតែងតែ យកចិត្តទុកដាក់ដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងអរគុណចំពោះលោកតា លោកយាយ អ៊ំ ពូ មីង បងៗ ដែលបានចូលរួមក្នុងការខិតខំកសាង ស្តា និងអភិវឌ្ឍន៍ប្រទេស តាំងពីបាត ដៃទទេ រហូតដល់មានរីកចម្រើនស្ទើរគ្រប់វិស័យ។
ឯកឧត្តម ម៉ម ប៊ុននាង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ឲ្យបានគ្រប់ៗគ្នា និងទទូចឲ្យបងប្អូនប្រជាពលរដ្ឋ កុំឲ្យស្តាប់ និងជឿតាមការញុះញង់ ឬការសន្យាខ្យល់ ត្រូវគិតពិចារណាឲ្យ បានត្រឹមត្រូវក្នុងការជ្រើសរើសមេដឹកនាំ តើមេដឹកនាំណាដែលល្អ ដែលខិតខំអភិវឌ្ឍន៍ប្រទេសឲ្យមាន សន្តិភាព ស្ថិរភាព និងរីកចម្រើន ដូចពេលបច្ចុប្បន្ន។
ឯកឧត្តម ម៉ម ប៊ុននាង បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុម ប្រឹក្សាឃុំ សង្កាត់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបម្រើជូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងឲ្យបាន ទាន់ពេលវេលា ត្រូវតែធ្វើសេចក្តីល្អ ហើយសេចក្តីល្អនេះ មិនត្រូវប្រកាន់និន្នការបក្សនយោបាយឡើយ ពោលគឺបម្រើប្រជាពលរដ្ឋគ្រប់រូប៕

អត្ថបទ៖ លេខាធិការដ្ឋានអ្នកនាំពាក្យព្រឹទ្ធសភា

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦