គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម គង់ សារាជ បើកកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥
2013-06-14 02:23:16

នៅរសៀល ថៃ្ងទី១៣ ខែមិថុនា ឆ្នាំ២០១៣ ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ ដឹកនាំដោយ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ និងជាប្រធានក្រុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីស្នើច្បាប់ ស្តីពីការប្រឆាំងចំពោះការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្ត ឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទី២ ឆ្នាំ១៩៩៩ នៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារសម្បត្តិវប្បធម៌ ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ (នៅបន្ទប់ប្រជុំគណៈកម្មការទី៩ អាគារ A) ។

អត្ថបទ និងរូបភាព ៖ លេខាធិការដ្ឋានអមគណៈកម្មការទី៩

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦