គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចុះពិនិត្យផ្ទាល់ដល់កន្លែងដឹកជញ្ជូន និងចែកចាយទឹកជូនប្រជាជន នៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ
2016-04-29 13:28:17

រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចុះពិនិត្យផ្ទាល់ដល់កន្លែងដឹកជញ្ជូន និងចែកចាយទឹកជូនប្រជាជន នៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ សម្តេចបានជួបអាជ្ញាធរសង្កាត់ មេភូមិ ប្រជាពលរដ្ឋ ដែលកំពុងមកទទួលយកទឹក។ ដោយពិនិត្យឃើញថា ឡាន ស៊ីតែនមួយ មិនអាចដឹកជញ្ជូនទាន់ តំរូវការរបស់ប្រជាជនអ្នកប្រើប្រាស់បានទេ ដូច្នេះ សម្តេចក៏បាន អោយអភិបាលខណ្ឌ និងចៅសង្កាត់ទាក់ទងជាមួយរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ដើម្បីបន្ថែមរថយន្ត១គ្រឿងទៀត។ហើយនៅវេលាម៉ោង ១៦:១០នាទី រថយន្តស៊ីទែនបន្ថែម១គ្រឿង នោះបានទៅដល់ទីតាំងហើយ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦