គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញចុះសំណោះសំណាល សាកសួរសុខទុក្ខក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
2013-05-06 00:41:28

កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៣ ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មការទី៩ ជាលេខាធិការក្រុម សមាជិកព្រឹទ្ធសភាប្រចាំភូមិទី៣ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញ ចុះសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកថវិកានូវ ចំនួន ៧.៩៤០.០០០រៀល និង ក្រម៉ាចែកជូនប្រជាពលរដ្ឋ លោកយាយ លោកតា​​ ចាស់ជរា ចំនួន ៤៩០នាក់  នៅវត្តកោកកាក ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ឯកឧត្តម បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គ- មហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែងគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ តាមរយៈការខិតខំកសាង និងអភិវឌ្ឍន៍ប្រទេស ជាតិឲ្យរីកចម្រើនលើគ្រប់វិស័យ រួមទាំង​វិស័យ​សុខា​ភិបាល ​​ជា​វិស័យ​អាទិភាព​មួយ​ក្នុង​ការ​ចូល​រួម​ ចំណែក​អភិវឌ្ឍន៍​ប្រទេស និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ ។ ប្រការ​ដែល​ធ្វើ​ឱ្យបងប្អូន ​ប្រជា​ពលរដ្ឋ​មាន​សុខ​ភាព​ល្អ គឺ​ជា​ធន​ធាន​មនុស្ស​ដ៏​ចាំ​បាច់​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍន៍​កម្ពុជា ដូចជា វត្តអារាម ស្ពាន ផ្លូវថ្នល់ សាលារៀន...។ល។ 
ជាទីបញ្ចប់ ឯកឧត្តម ម៉ម ប៊ុននាង បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈធ្វើយ៉ាងណា អនុវត្តឱ្យបាននូវគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាព និងសូមជូនពរឲ្យបានជួបនូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ បដិ ភានៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦