គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គង់ សារាជ អញ្ជើញជួបជាមួយសមគមន៍ទេសចរណ៍ នៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង
2013-03-28 12:10:21

   កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ គណៈប្រតិភូគណៈកម្មការទី៩ និងក្រុមសមាជិកភូមិភាគទី៧ ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញចុះជួបជាមួយនឹង សមាគមន៍ ទេសចរណ៍ នៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
លោក ព្រំ ហ៊ឹង ប្រធានសហគមន៍អេកូទេសចរណ៍ បានមានប្រសាសន៍ថា ក្នុងឃុំ ជីផាត ពីមុនប្រជាពលរដ្ឋ ក្នុងឃុំមានមុខរបបកាប់ព្រៃ និងបរបាញ់សត្វ ប៉ុន្តែក្រោយពីមាន ការបង្កើតសហគមន៍អេកូទេសចរណ៍រួចមក បានប្រែក្លាយតំបន់នេះមកជាតំបន់អេកូទេសចរណ៍ ដែលបង្ករឲ្យប្រជាពលរដ្ឋផ្លាស់ប្តូរការរស់នៅប្រកបជីវកម្ម តាមរយៈអេកូទេសចរណ៍ វិញ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦