គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចុះជួបសំណេះសំណាលជាមួយ អ្នកស្ម័គ្រចិត្តបរិច្ចាកឈាម ចំនួន ២០៩ នាក់
2012-12-18 01:46:14

កាលពីថ្ងៃទី១៤ ខែធ្នូ ឆាំ្ន២០១២ ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភា ប្រចាំ ភូមិភាគ៣ ខេត្តកណ្តាល ជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាអនុប្រធានទី២ គណៈពង្រឹងមូលដ្ឋានស្រុកកៀនស្វាយ បានអញ្ជើញ ចុះជួបសំណេះសំណាល ជាមួយអ្នកស័្មគ្រចិត្ត បរិច្ចាកឈាមចំនួន ២០៩ នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
យោងតាមរបាយការណ៍របស់ លោក បូរ ណារ៉េត ប្រធានសមាគមយុវជនស្រុកកណ្តាលស្ទឹង បានឱ្យ ដឹងថា យុវជន យុវនារីស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាមមានចំនួន ២០៩នាក់ ក្នុងនោះព្រះសង្ឃ ១៩អង្គ ។
ឯកឧត្តម ម៉ម ប៊ុននាង
បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសសំណាក់សម្តេចទាំង៣ ជាពិសេស សម្តេច ហ៊ុន សែន និងលោកជំទាវគតិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហម កម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦