គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ និងសាកសួរសុខទុក្ខប្រជាពលរដ្ឋ ចំនួន ២២៨នាក់
2012-12-04 02:29:17

កាលពីថ្ងៃទី០២ ខែធ្នូ ឆាំ្ន២០១២ ឯកឧត្តមម៉ម ប៊ុននាង  សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភាប្រចាំភូមិភាគ ៣ ខេត្តកណ្តាល ជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះ រាជាណាចក្រកម្ពុជា អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាអនុប្រធានទី២ គណៈពង្រឹងមូល ដ្ឋានស្រុកកៀនស្វាយព្រម​ទាំង​មន្ត្រី​ក្រុម​ការងារ​មួយ​ចំនួន​ទៀតបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ និងប្រជាពលរដ្ឋចំនួន២២៨នាក់ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ព្រះសង្ឃបានសូត្រមន្តស្វាធ្យាជយន្តោ ដល់អង្គពិធីទាំងមូល និងដើម្បីឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខ័ន្ត​ព្រះករុណាព្រះបាទសម្តេចនរោត្តម សីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សូមព្រះអង្គ ទ្រង់ យាងទៅកាន់ព្រះបរមសុគតិភពគ្រប់ៗព្រះជាតិ កុំបីឃ្លៀងឃ្លាតឡើយ ។
ឯកឧត្តម ម៉ម ប៊ុននាង
បានពាំនាំប្រសាសន៍សួរសុខទុក្ខពីសំណាក់ សម្តេចទាំងបី ដែលជានិច្ចកាលតែង យកចិត្តទុកដាក់លើសុខទុក្ខ និងជីវភាពប្រចាំថៃ្ងរបស់ប្រជាពលរដ្ឋ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦