គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា ដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយនឹងតំណាងរាជរដ្ឋាភិបាល
2012-11-22 01:55:53

កិច្ចប្រជុំអន្តរគណៈកម្មការជាមួយតំណាងរដ្ឋលេខាធិការអាកាសចរស៊ីវិល ដើម្បីពិនិត្យ ពិភាក្សាផ្ដល់យោបល់លើ សេចក្ដីព្រាងច្បាប់ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១២ នៅសាលពិសេស ព្រឹទ្ធសភា

កាលពីថ្ងៃទី២២ ខែវិច្ឆិកា​ ឆ្នាំ២០១២  នៅវិមានព្រឹទ្ធសភា ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ​សាធារណការ ដឹកជញ្ជូន​ អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនា​គមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ហៅកាត់​)គណៈកម្មការ​ទី៩​ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា ជាមួ​យ​​​នឹង​ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ ពិភាក្សាផ្តល់យោ​បល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត​យល់ព្រមលើ​៖ ១-កិច្ចព្រមព្រៀងពហុភាគីអាស៊ាន ស្តីពីសេរីភាវូបនីយកម្មពេញលេញនៃសេ​វា​​កម្ម​ដឹកជញ្ជូនអ្នកដំណើរតាមផ្លូវ​អាកាស រួមទាំងពិធីសារចំនួន​​​០២​ ២-ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៦​នៃសេវាកម្មដឹកជញ្ជូនតាម​ផ្លូវអាកាសក្រោម ​​​​​កិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម និង៣-អនុស្សរណៈយោគយល់ ស្តីពីកិច្ចសន្យាសេវាកម្មផ្លូវអាកាសរបស់សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ជាមួយភាគីដៃគូ ។

រូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា

អត្ថបទ៖នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦